យើង ប៉ិច ស៊ីហ៊ន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ខឹម សាខន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ម៉ាក លាងអេង ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្លូវជាតិលេខ២១ ភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ជាភាគីសហកូនបំណុលនៃការអនុវត្តនៃសំណុំរឿងអនុវត្តដោយបង្ខំលេខ ២៣(ដ) ចុះថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យបានជ្រាបថា តាមពាក្យសុំធ្វើការផ្សាយជាសាធារណៈរបស់មេធាវី ទូច សុផល ជាអ្នកតំណាងដោយអាណត្តិឱ្យម្ចាស់បំណុលឈ្មោះ អ៊ូ សាវន សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់ចុះថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៨និង៣០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ខឹម សាខន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ម៉ាក លាងអេង ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្លូវជាតិលេខ២១ ភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ជាភាគីសហកូនបំណុលនៃការអនុវត្តនៃសំណុំរឿងអនុវត្តដោយបង្ខំនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។