យើង ថន រដ្ឋា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ សុខ ឃាង ភេទប្រុស អាយុ៥៣ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤៥អឺ ផ្លូវលេខ៤៣២ ភូមិ០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាភាគីចុងចម្លើយនៃសំណុំរឿងលេខ ២០៣ ចុះថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០២និង០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ សុខ ឃាង ភេទប្រុស អាយុ៥៣ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤៥អឺ ផ្លូវលេខ៤៣២ ភូមិ០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។