ឯកឧត្តម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានបន្តចូលរួមចំណែកបរិច្ចាកថវិកា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩(Covid-19)
នាថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃព្រហស្្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩(Covid-19) ឯកឧត្តម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានបន្តចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩(Covid-19)។