មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ បានចូលរួមវគ្គបំប៉នបន្ថែមស្តីពី ”គន្លឹះថ្មីៗនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានមូលដ្ឋាន និងការប្រើប្រាស់ប្រព័ន្ធ FMIS”
នៅព្រឹកថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ បានចូលរួមវគ្គបំប៉នបន្ថែម តាមរយៈប្រព័ន្ធអេឡិចត្រូនិច ដោយប្រើប្រាស់កម្មវិធី Zoom ស្តីពី ”គន្លឹះថ្មីៗនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានមូលដ្ឋាន និង ការប្រើប្រាស់ប្រព័ន្ធ FMIS” ដែលមានការចូលរួមពីអ្នកប្រើប្រាស់ប្រព័ន្ធ FMIS គ្រប់ក្រសួង/ស្ថាប័ន ។