ឯកឧត្តម សេង ស៊ីវត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំផែនការផ្សព្វផ្សាយ និងការបែងចែកភារកិច្ច ជូនដល់ក្រុមការងារគ្រប់គ្រងគេហទំព័រ (Website) ហ្វេសប៊ុកផេក (Facebook Pages) និងតេឡេក្រាម (Telegram)

នៅរសៀលថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្តម សេង ស៊ីវត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំផែនការផ្សព្វផ្សាយ និងការបែងចែកភារកិច្ច ជូនដល់ក្រុមការងារគ្រប់គ្រងគេហទំព័រ (Website) ហ្វេសប៊ុកផេក (Facebook Pages) និងតេឡេក្រាម (Telegram) របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាសហប្រធាន អនុប្រធាន និងសមាជិកនៃក្រុមការងារផងដែរ។