លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

     យើង លីវ ដារ៉ា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅចុងចម្លើយឈ្មោះ ហម ឡេង ភេទស្រី ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខ ០៤ ក្រុម៩ ភូមិទួលអំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៥០ ចុះថ្ងៃទី ០១-០៨-២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៨ៈ០០ នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ និងធ្វើការបញ្ជូនដីកាកោះចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ តាមការផ្សាយជាសាធារណៈ។

     អាស្រ័យហេតុនេះ សូមចុងចម្លើយឈ្មោះ ហម ឡេង ភេទស្រី ជនជាតិខ្មែរ ចូលមកយកដីកាកោះចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី (គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វើការ។