សេចក្តីជូនដំណឹង

          សាលាឧទ្ធរណ៍ភ្នំពេញ ជម្រាបមកលោកស្រី គង់ សុត្រាវី អស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ១១ ផ្លូវលេខ៣ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលើកបណ្តឹងឧទ្ធរណ៍លេខ ០៩ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដែលបានប្តឹងឧទ្ធរណ៍នឹងដីកាសម្រេចលេខ ៥៤៦ "ល" ដ.រ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចទាំងមូលនៃសេចក្តីសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាសម្រេចលេខ ៣៣ដកឧ២០២៥ ចុះថ្ងៃពុធ ០៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ចោលជាអសារបង់ហើយ ដោយហេតុថា ពុំបានបង់ប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ និងប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។

        សាម៉ីខ្លួនមានសិទ្ធិប្តឹងជំទាស់ នឹងដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍នេះរយៈពេល ០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។