យើង សាយ សុខហឿន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ឯម រ៉ា និងប្រពន្ធឈ្មោះ យ៉ែន ចាន់ធូ មានអាសយដ្ឋានបច្ចុប្បន្នភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៦៣៣ ចុះថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឱ្យបានជ្រាបថា តាមពាក្យសុំរបស់មេធាវី ចាន់ ផូវឌ្ឍនៈ ជាអ្នកតំណាងដោយអាណត្តិឱ្យឈ្មោះ ឆាយ លីនណា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ឯម រ៉ា និងប្រពន្ធឈ្មោះ យ៉ែន ចាន់ធូ មានអាសយដ្ឋានបច្ចុប្បន្នភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។