លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

      យើង អ៊ុច កែនបូ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ ប៉ែន គឹមសឿន និងចុងចម្លើយឈ្មោះ ពៅ ម៉ៅ មានអាសយដ្ឋានបច្ចុប្បន្នភូមិ១ ឃុំឡាបានសៀក ស្រុកបានលុង ខេត្តរតនៈគីរី ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៧២ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី១ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមដើមចោទឈ្មោះ ប៉ែន គឹមសឿន និងចុងចម្លើយឈ្មោះ ពៅ ម៉ៅ មានអាសយដ្ឋានបច្ចុប្បន្នភូមិ១ ឃុំឡាបានសៀក ស្រុកបានលុង ខេត្តរតនៈគីរី ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។