លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

      យើង ឆេង ស្រីលីន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ម៉ាត់ សារី ភេទប្រុស សញ្ជាតិខ្មែរ-អាមេរិក កាន់លិខិតឆ្លងដែនលេខ៥១២៤៣២៥៥២ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ មានអាសយដ្ឋានបច្ចុប្បន្ននៅអាមេរិក ជាភាគីដើមចោទនៃសំណុំរឿងរដ្ឋប្បវេណីលេខ ០០៥ ចុះថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមឈ្មោះ ម៉ាត់ សារី ភេទប្រុស សញ្ជាតិខ្មែរ-អាមេរិក កាន់លិខិតឆ្លងដែនលេខ៥១២៤៣២៥៥២ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ មានអាសយដ្ឋានបច្ចុប្បន្ននៅអាមេរិក ជាភាគីដើមចោទនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះ និងចូលមកសាលាឧទ្ធរណ៍ភ្ណំពេញនាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់លើសំណុំរឿងខាងលើ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។