យើង ជួន វុទ្ធី ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ កុយ យិន ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិបឹងក្រទឹប ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាដើមចោទ និងឈ្មោះ ក្រូច ផា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបច្ចុប្បន្នភូមិបឹងក្រទឹប ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាដើមចោទ ជាចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៣៣ ចុះថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៥ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ កុយ យិន ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិបឹងក្រទឹប ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាដើមចោទ និងឈ្មោះ ក្រូច ផា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបច្ចុប្បន្នភូមិបឹងក្រទឹប ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាដើមចោទ ជាចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។