លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ
យើង វ៉ា ដានីត ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ប៊ុត ចន មានអាសយដ្ឋានបច្ចុប្បន្នភូមិត្រពាំងព្រីង ឃុំក្រចេះ ស្រុកក្រចេះ ខេត្តក្រចេះ ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៤ ចុះថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ប៊ុត ចន មានអាសយដ្ឋានបច្ចុប្បន្នភូមិត្រពាំងព្រីង ឃុំក្រចេះ ស្រុកក្រចេះ ខេត្តក្រចេះ ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(ក) ជាន់ទី១ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។