លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

      យើង ជួន វុទ្ធី ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ឡោ តាំងអេង ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ជាភាគីចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៨៥ ចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមឈ្មោះ ឡោ តាំងអេង ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ជាភាគីចុងចម្លើយ នៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។