ដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធ
យើង សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
បង្គាប់មកឈ្មោះ ក្រុមហ៊ុន ស៊ី អាយ ខេ ខេមបូអិលធីឌី តំណាងដោយលោក LEE SANG HWA ទីលំនៅបច្ចុប្បន្នភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធចំនួន ១០០.០០០៛(មួយរយពាន់រៀល) និងប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ចំនួន ៨២.៥០០រៀល(ប៉ែតសិបពីរពាន់ប្រាំរយរៀល) ក្នុងរឿងឧទ្ធរណ៌ពីការប្តឹង សុំចូលបម្រើការងារក្នុងក្រុមហ៊ុនវិញ នៅការិយាល័យសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ ចាប់ពីថ្ងៃទទួលដំណឹង រហូតដល់ថៃ្ងទី ២២ ខែកក្កដា ឆ្នាំ២០២៤ ជាកំណត់។
បើសាម៉ីបណ្តឹងឧទ្ធរណ៍មិនយកប្រាក់ទៅបង់តាមដីកានេះទេ សាលាឧទ្ធរណ៌ភ្នំពេញនឹងចំណាយរឿងរបស់អ្នកចេញពីបញ្ជី ។