លិខិតជូនដំណឹងអំពីការបញ្ជូនដីកាសម្រេចតាមការផ្សាយជាសាធារណៈ

      យើង ដាក សម្ផស្ស ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ កៅ ចាន់ធី ភេទស្រី អាយុ៤៥ឆ្នាំ, ឈ្មោះ ផូរ រឹម ភេទប្រុស អាយុ៤៤ឆ្នាំ និងឈ្មោះ កៅ សុគង់ ភេទស្រី អាយុ៧០ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាភាគីសហកូនបំណុល និងជាដើមបណ្តឹងជំទាស់នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥៥(ដ) ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញដីកាសម្រេចលេខ ០៦ក្រV"អ.ធ" ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើដីកាសម្រេចខាងលើ ដោយហេតុថា មិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥៧ កថាខណ្ឌ១ ចំណុច១ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។

      អាស្រ័យហេតុនេះ សូមឈ្មោះ កៅ ចាន់ធី ភេទស្រី អាយុ៤៥ឆ្នាំ, ឈ្មោះ ផូរ រឹម ភេទប្រុស អាយុ៤៤ឆ្នាំ និងឈ្មោះ កៅ សុគង់ ភេទស្រី អាយុ៧០ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាភាគីសហកូនបំណុល និងជាដើមបណ្តឹងជំទាស់នៃសំណុំរឿងខាងលើ ចូលមកទទួលដីកាសម្រេចនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។