ការសម្រុះសម្រួលរបស់ក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសាលាឧទ្ធរណ៍ភ្នំពេញ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសាលាឧទ្ធរណ៍ភ្នំពេញ មានលោក សួស សំអាត ប្រធានក្រុមប្រឹក្សា លោក ស៊ិន វិសាល លោក ឌុច សុខសារិន ចៅក្រមប្រឹក្សា និងលោក កែវ វណ្ណៈ ក្រឡាបញ្ជី បានបើកការទាញហេតុផលដោយផ្ទាល់មាត់លើសំណុំរឿងរដ្ឋប្បវេណីលេខៈ ២៥៧ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
កម្មវត្ថុនៃបណ្ដឹង៖ វិវាទទាមទារដី រវាងបងប្អូនបង្កើត លើដីទំហំ ៣២១៣ម៉ែត្រការ៉េ មានបណ្ដោយប្រវែង ៥៩,៥ម៉ែត្រការ៉េ និងទទឹងប្រវែង ៥៤ម៉ែត្រ ដែលមានទីតាំងស្ថិតនៅភូមិទីប៉ាត់ ឃុំជាងអត ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្រោយពីបានធ្វើការសម្របសម្រួល ដោយក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជាលទ្ធផល​គូភាគីបាន​សះជាគ្នាបែងចែកដីខាងលើជាពីរចំណែកស្មើរគ្នា។