យើង ទី ចិត្តត្រា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកភាគីចុងចម្លើយឈ្មោះ GUO CHENGAN ភេទប្រុស កើតថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៦៦ កាន់លិខិតឆ្លងដែនលេខ E55742014 មានអាសយដ្ឋានបច្ចុប្បន្នភូមិត្រពាំងក្រពើ ឃុំទឹកហួត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាភាគីចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៨២ ចុះថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញសាលដីកាលេខ ០៧ "ក្រV អ.ធ" ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ ដោយហេតុថា មិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។
អាស្រ័យហេតុនេះ សូមភាគីចុងចម្លើយឈ្មោះ GUO CHENGAN ភេទប្រុស កើតថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៦៦ កាន់លិខិតឆ្លងដែនលេខ E55742014 មានអាសយដ្ឋានបច្ចុប្បន្នភូមិត្រពាំងក្រពើ ឃុំទឹកហួត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាភាគីចុងចម្លើយនៃនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកានៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។