លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

     យើង ជួន វុទ្ធី ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ YAMAGUCHI SEI ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិជប៉ុន មានអាសយដ្ឋានបច្ចុប្បន្នបន្ទប់លេខ៤០៣ Grandresidence Apartment 09 BIS ផ្លូវលេខ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាដើមចោទ, ឈ្មោះ ក្រុមហ៊ុន អាយឌាល ផេស៊ីហ្វិក អាសយដ្ឋាននៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ជាភាគីចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៧៨ ចុះថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៩ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមឈ្មោះ YAMAGUCHI SEI ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិជប៉ុន មានអាសយដ្ឋានបច្ចុប្បន្នបន្ទប់លេខ៤០៣ Grandresidence Apartment 09 BIS ផ្លូវលេខ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាដើមចោទ, ឈ្មោះ ក្រុមហ៊ុន អាយឌាល ផេស៊ីហ្វិក អាសយដ្ឋាននៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ជាភាគីចុងចម្លើយ នៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។