សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានរៀបចំពិធីសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈជាមេធាវី
នៅរសៀលថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤, ក្រុមប្រឹក្សាជំនុំជម្រះទី២ នៃសាលាឧទ្ធរណ៍ភ្នំពេញ មានសមាសភាព ឯកឧត្តម ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ជាប្រធានក្រុមប្រឹក្សា, លោក ភូ ពៅស៊ុន ចៅក្រមសាលាឧទ្ធរណ៍ និង លោកស្រី យិច ឈាណាវី ចៅក្រមសាលាឧទ្ធរណ៍ ជាចៅក្រមប្រឹក្សា, ឯកឧត្តម លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារង ជាតំណាងមហាអយ្យការ លោកស្រី ហុង ស្រីពេជ្រ ជាក្រឡាបញ្ជី និង លោក យ៉ុន ប៊ុនណា ជាតំណាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើពិធីសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈជាមេធាវី ជូនបេក្ខជន-បេក្ខនារី ចំនួន ១៤រូប នៅសាលសវនាការទី១ របស់សាលាឧទ្ធរណ៍ភ្នំពេញ។