លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

     យើង ស៊ឺ លីនដា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកសហកូនបំណុលឈ្មោះ សំរ៉ាន ពេក ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិមនោរម្យ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាភាគីសហកូនបំណុលនៃសំណុំរឿងរក្សាការពារលេខ ៥៥(រ) ចុះថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមឈ្មោះ សំរ៉ាន ពេក ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិមនោរម្យ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាភាគីសហកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(ក) ជាន់ទី១ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។