លិខិតជូនដំណឹងស្តីពីការលើកពេលទាញហេតុផលដោយផ្ទាល់មាត់

     ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីV នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក លោក/លោកស្រីជាមេធាវី ដើមចោទ ចុងចម្លើយ និងភាគីពាក់ព័ន្ធក្នុងសំណុំរឿងរដ្ឋប្បវេណី ដែលបានធ្វើការកោះហៅ និងអញ្ជើញឱ្យចូលរួមទាញហេតុផលដោយផ្ទាល់មាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី១ ដែលមានឯកឧត្តម អិន វ៉ានវិបុល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបានជ្រាបថា កម្មវិធីទាញហេតុផលដោយផ្ទាល់មាត់ក្នុងសំណុំរឿងរដ្ឋប្បវេណីតាមកាលបរិច្ឆេទខាងលើត្រូវលើកទៅពេលក្រោយវិញ ដោយប្រធានក្រុមប្រឹក្សាមានធុរៈចាំបាច់ ។

   អាស្រ័យហេតុនេះ សូមលោក/លោកស្រីជាមេធាវី ដើមចោទ ចុងចម្លើយ និងភាគីពាក់ព័ន្ធ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។