យើង ពិន សុវណ្ណឌី ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ញឹក ប៊ុនឆៃ តំណាងគណបក្ស ហ្វ៊ុនស៊ិនប៉ិច ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២៥K ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៦២(រ) ចុះថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានធ្វើការបញ្ជូនដីកាបង្គាប់ឱ្យបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ ទៅភាគីប្តឹងជំទាស់ដើម្បីចូលមកបង់ប្រាក់ប្រដាប់ក្តីតុលាករក្រៅពីពន្ធ ប៉ុន្តែមន្ត្រីទទួលបន្ទុកកិច្ចការបញ្ជូនពុំអាចធ្វើការបញ្ជូនបានទេ។
អាស្រ័យហេតុនេះ សូមឈ្មោះ ញឹក ប៊ុនឆៃ តំណាងគណបក្ស ហ្វ៊ុនស៊ិនប៉ិច ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២៥K ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាភាគីនៃសំណុំរឿងខាងលើ ចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធនៅសាលាឧទ្ធរណ៍ភ្នំពេញ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។