លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

     យើង ពិន សុវណ្ណឌី ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ BAI SUN OAK ភេទស្រី អាយុ៦៥ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខN0104/902 Sarang Maul Apt704-3, Hwanggeum 2-dong Suseong-gu, Daegu-City សាធារណៈរដ្ឋកូរ៉េ ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៥១(រ) ចុះថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានធ្វើការបញ្ជូនដីកាបង្គាប់ឱ្យបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ ទៅភាគីប្តឹងជំទាស់ដើម្បីចូលមកបង់ប្រាក់ប្រដាប់ក្តីតុលាករក្រៅពីពន្ធ ប៉ុន្តែមន្ត្រីទទួលបន្ទុកកិច្ចការបញ្ជូនពុំអាចធ្វើការបញ្ជូនបានទេ។

    អាស្រ័យហេតុនេះ សូមឈ្មោះ BAI SUN OAK ភេទស្រី អាយុ៦៥ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខN0104/902 Sarang Maul Apt704-3, Hwanggeum 2-dong Suseong-gu, Daegu-City សាធារណៈរដ្ឋកូរ៉េ ជាភាគីនៃសំណុំរឿងខាងលើ ចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធនៅសាលាឧទ្ធរណ៍ភ្នំពេញ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។