សេចក្តីជូនដំណឹង
សាលាឧទ្ធរណ៍ភ្នំពេញ ជម្រាបមកលោកស្រី ទី សុធីតា អស័យដ្ឋានបច្ចុប្បន្នភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលើកបណ្តឹងឧទ្ធរណ៍លេខ ២១៦ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ដែលបានប្តឹងឧទ្ធរណ៍នឹងសាលក្រមរដ្ឋប្បវេណីលេខ ១០០៨ "ឈ១" ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចទី១(១១,១២,១៣,១៤,១៥,១៦) ទី៣ និងទី៤ នៃសេចក្តីសម្រេចបញ្ចប់ របស់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាសម្រេចលេខ ១២១ដកឧ២០២៤ ចុះថ្ងៃចន្ទ ០៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ចោលជាអសារបង់ហើយ ដោយហេតុថា ពុំបានបង់ប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ និងប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។
សាម៉ីខ្លួនមានសិទ្ធិប្តឹងជំទាស់ នឹងដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍នេះរយៈពេល ០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។