ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជាអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្ដីពី "ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងមន្រ្តីនគរបាលយុត្តិធម៌ និងតុលាការ "
នៅព្រឹកថ្ងៃសុក្រ ០៤ កេីត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជាអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំស្ដីពី "ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងមន្រ្តីនគរបាលយុត្តិធម៌ និងតុលាការ " នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាធានីភ្នំពេញ ប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ ។ ដោយមានកាចូលរួមពី ឯកឧត្តម លោក ជា អនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង ចៅក្រម ទីប្រឹក្សា និងក្រុមការងារ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តម តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និង លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង លេខាធិការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ , ឯកឧត្តម លោក លោកស្រី ស្នងការ ស្នងការរង, មេបញ្ជាការ មេបញ្ជាការរង អធិការ និងលោក លោកស្រី ជាមន្រ្តីនៃមន្ទីរជំនាញជុំវិញរាជធានីភ្នំពេញ ដែលមាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ សរុបចំនួន ១១៦ នាក់។
ក្នុងកិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តការអនុវត្តច្បាប់ រវាងនគរបាលយុត្តធម៏ និងអាជ្ញាធរតុលាការអោយកាន់តែប្រសេីរ ធានាបាននូវប្រសិទ្ធិភាពនៃការអនុវត្តន៏ច្បាប់អោយបានត្រឹមត្រូវ និងយុត្តិធម៏ជូនជាតិ និងប្រជាជន ។
- ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងស្ថាប័នតុលាការ-អយ្យការ ជាមួយមន្រ្តីនគរបាលយុត្តិធម៌។
- ការពង្រឹងតួនាទី ភារកិច្ច បេសកកម្មរបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងការបង្ក្រាបបទល្មើសនិងការកសាងសំណុំរឿងទៅតុលាការ។
- ដោះស្រាយបញ្ហាប្រឈមនានាក្នុងការអនុវត្តនីតិវិធីច្បាប់។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ បានមានប្រសាសន៍ថាការជួបជុំគ្នាព្រឹកនេះ ក្នុងកិច្ចប្រជុំនេះបណ្តាលមកពី កត្តាសន្តិភាព និងស្ថានភាពកូវីដ-១៩ ស្ថិតក្នុងស្ថានភាពធូរស្រាល និងសម្តែងនូវការកោតសសើរជូនចំពោះមន្ត្រីនគរបាលយុត្តិធម៌ និងអាជ្ញាធរតុលាការរាជធានីភ្នំពេញ ទាំងអស់ដែលបានរួមសហការគ្នា អនុវត្តការងារបានល្អប្រសើរប្រកបដោយជោគជ័យជូនជាតិ និងប្រជាជន ពិសេសប្រជាជនរាជធានីភ្នំពេញ ទាំងមូលដែលជាភ័ព្វសំណាងរបស់ប្រជាជនយើងដែលមានមន្ត្រីល្អៗអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
ក្រោយពីបានស្តាប់បទអន្តរាគមន៏របស់ ឯឧ ច្រឹង ខ្មៅ និងរបាយការណ៏របស់ឯឧ តាំង ស៊ុនឡាយ បានលេីកឡេីង ក្នុងនោះឯកឧត្តម ប្រធានសាលាឧទ្ធរណ៏ ក៏សម្តែងនូវការកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល នានាដែលសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបាន ប្រកបដោយការរីកចម្រេីន កាកែល្អហេដ្ឋារចនាសម្ពន្ធ័ ការដោះស្រាយការកកស្ទះសុំណុំរឿង និងបានបានសហប្រតិបត្តការអនុវត្តច្បាប់ជាមួយនគរបាលយុត្តិធម៏បានល្អប្រសេីរ ធានាបាននូវប្រសិទ្ធភាពនៃការបង្រ្កាបបទល្មេីសបានទាន់ពេលវេលា និងផ្តល់សេវាយុត្តិធម៏ជូនប្រជាពលរដ្ឋបានឆាប់រហ័សស្របតាមគោលការណ៏ច្បាប់គួរជាទីមោទនះ ។ ទោះបីយេីងសម្រេចបានជោគជ័យយ៉ាងណាក្តី ក៏យេីងនៅមានចំនុចខ្វះខាត ជាបញ្ហាប្រឈម ដែលអាចកេីតមានឡេីងជាយថាហេតុ ដែលតម្រូវអោយយេីងរួមគ្នាគិត រួមគ្នាធ្វេី និងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនេះដេីម្បីជាឧត្តមប្រយោជន៏នៃការពង្រឹងនិងការលេីកកម្ពស់វិស័យយុត្តិធម៏ឪ្យកាន់តែមានលក្ខណះ ល្អប្រេសេីរ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម សេង សុីវុត្ថា ប្រធាន បានមានប្រសាសន៏ និងផ្តល់មតិបន្ថែមមួយចំនួនជូនអង្គប្រជុំ
⁃ ត្រូវបន្តសិក្សារៀនសូត្រ ដកបទពិសោធន៏បន្ថែមទៀត ដេីម្បីពង្រឹងសមត្ថកិច្ចជំនាញផ្នែកច្បាប់ឪ្យកាន់តែល្អប្រសេីរ ធានាបាននូវប្រសិទ្ធិភាពនៃការអនុត្តន៏ ច្បាប់ឪ្យកាន់តែល្អប្រសេីរ ។
⁃ ត្រូវពង្រឹងការគោរពវិន័យ ក្រមសីលធម៏ឪ្យបានខ្ជាប់ខ្លួនជាអាទ៏ អភិក្រមទាំង០៥ របស់សម្តចតេជោនាយករដ្ឋមន្រ្តី សុគតិធម៏ទាំង៥ និងត្រូវចៀសវាងអគតិទាំង៤ ។
ក្នុងនោះដែរ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា បានមានប្រសាសន៍ ស្នេីរដល់ចៅក្រម និងព្រះរាជអាជ្ញា និងមន្រ្តីនគរបាលយុត្តធម៏ត្រូវយកចិត្ត ទុកដាក់ក្នុងកាសេីុបអង្កេតរបស់ខ្លួន នោះឪ្យច្បាស់លាស់នោះគឺត្រូវចុះដល់ទីកន្លែង ធ្វេីអោយគូរភាគគីអស់ចិត្ត និងទទួលយកបាននូវសេចក្តីសម្រេចមួយដ៏ត្រឹមត្រូវដែលទទួលយកបានទាំងអស់គ្នា ។
⁃ ចំពោះការឆែកឆេរលំនៅឋាន ទីតាំងអាជីវកម្ម ឃ្លាំងស្តុកទំនិញ ឱសថស្ថានថ្នាំពេទ្យជាដេីម ការឆែកឆេរខ្លះវាធ្វេីឪ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋដែលជាបុគ្គលិកធ្វេីការ ជាកម្មករ អាជីវករ ដែលកំពុងដំណើរការអាជីវកម្មរបស់ពួកគាត់ សូមព្រះរាជអាជ្ញា និង ចៅក្រម និងមន្រ្តីនគរបាលយុត្តធម៏ទាំងអស់ ត្រូវយកចិត្តទុកដាក់បំផុត ។
មុននឹងប្រតិបត្តិការត្រូវសេុីបអង្កេតអោយបានម៉ត់ចត់ មានភស្តុតាងច្បាស់ ចាំយេីងធ្វេី ...។
ត្រូវគិតពីជីវភាព និងការរស់នៅរបស់ពួកគាត់ជាចំបង ។
-យេីងរួមគ្នាការពារផលប្រយោជន៍ប្រជាពលរដ្ឋ ការពារសណ្ដាប់ធ្នាប់របៀបរៀបរយសង្គម ការពារសន្តិសុខ សន្តិភាពសង្គមតាមរយៈការអនុវត្តន៍ច្បាប់ តាមរយៈសេចក្ដីសំរេចមួយដ៏ត្រឹមត្រូវតាមច្បាប់...។