លិខិតជូនដំណឹងស្តីពីការលើកពេលសវនាការ

   ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីV នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌ ដែលបានធ្វើការកោះហៅ និងអញ្ជើញឱ្យចូលរួមសវនាការដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដែលមានលោក ប៉ុល សំអឿន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបានជ្រាបថា កម្មវិធីសវនាការក្នុងសំណុំរឿងព្រហ្មទណ្ឌតាមកាលបរិច្ឆេទខាងលើ ត្រូវលើកទៅថ្ងៃទៅ០៥ ខែវិច្ហិកា ឆ្នាំ២០២៤ វេលាម៉ោង៨ៈ០០នាទីព្រឹក នាសាលសវនាការទី១ វិញ  ដោយមូលហេតុប្រធានក្រុមប្រឹក្សាជំនុំជម្រះមានធុរៈចាំបាច់។

   អាស្រ័យហេតុនេះ សូមឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។