លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

     យើង ហុង ស្រីពេជ្រ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ប្រសើ ប៉ាត់តាវី តំណាងឱ្យក្រុមហ៊ុន ប៉ាត់តាវី វិនិយោគអភិវឌ្ឍន៍អចលនទ្រព្យ ឯ.ក មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៤៤៩ ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាភាគីសហកូនបំណុលនៃសំណុំរឿងរដ្ឋប្បវេណី(រក្សាការពារ)លេខ ៨៣(រ) ចុះថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

   អាស្រ័យហេតុនេះ សូមឈ្មោះ ប្រសើ ប៉ាត់តាវី តំណាងឱ្យក្រុមហ៊ុន ប៉ាត់តាវី វិនិយោគអភិវឌ្ឍន៍អចលនទ្រព្យ ឯ.ក មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៤៤៩ ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាភាគីសហកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(ខ) ជាន់ទី៣ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។