សេចក្តីជូនដំណឹង

          សាលាឧទ្ធរណ៍ភ្នំពេញ ជម្រាបមកលោក ស៊ុត បូរ៉េត អស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ២០៦ ផ្លូវលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលើកជំទាស់លេខ ១៤៣ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ ដែលបានប្តឹងជំទាស់នឹងដីកាកំណត់តម្លៃអប្បបរមាលេខ ១២២(ណ) ត.រ.ខំ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ត្រង់ចំណុចទាំងមូល នៃសេចក្តីសម្រេចបញ្ចប់ របស់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាសម្រេចលេខ ១២៦ដកឧ២០២៤ ចុះថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ចោលជាអសារបង់ហើយ ដោយហេតុថា ពុំបានបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។

        សាម៉ីខ្លួនមានសិទ្ធិប្តឹងជំទាស់ នឹងដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍នេះរយៈពេល ០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។