លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

     យើង យ៉េង គឹមម៉េង ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកសហភាគីម្ខាងទៀតឈ្មោះ ក្រុមហ៊ុន ខេមបូឌា នេជ្រល ឡាក់ឃី រៀល អ៊ីស្ទេត ឌីវេឡុបមិនខីអិលធីឌី និងឈ្មោះ ចាន់ សុង មានអាសយដ្ឋានបច្ចុប្បន្ននាយកដ្ឋានគម្រោងស៊ីណូផ្លាហ្សា(SINO PLAZA) ប្រសព្វផ្លូវ៤៣៦ និងផ្លូវ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាភាគីសហភាគីម្ខាងទៀតនៃសំណុំរឿងរដ្ឋប្បវេណីមិនមែនបណ្តឹងលេខ ២២៩(ដ) ចុះថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

   អាស្រ័យហេតុនេះ សូមសហភាគីម្ខាងទៀតឈ្មោះ ក្រុមហ៊ុន ខេមបូឌា នេជ្រល ឡាក់ឃី រៀល អ៊ីស្ទេត ឌីវេឡុបមិនខីអិលធីឌី និងឈ្មោះ ចាន់ សុង មានអាសយដ្ឋានបច្ចុប្បន្ននាយកដ្ឋានគម្រោងស៊ីណូផ្លាហ្សា(SINO PLAZA) ប្រសព្វផ្លូវ៤៣៦ និងផ្លូវ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាភាគីសហភាគីម្ខាងទៀតនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។