លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

     យើង ស៊ឺ លីនដា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកសហចុងចម្លើយឈ្មោះ ទូច ប្រុសល័ក្ខ និងឈ្មោះ ថាយ ស្រី ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២៦១ ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ២០៤ ចុះថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

   អាស្រ័យហេតុនេះ សូមសហចុងចម្លើយឈ្មោះ ទូច ប្រុសល័ក្ខ និងឈ្មោះ ថាយ ស្រី ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២៦១ ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។