យើង តាំង សុភ័ក្ត្រ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ សុធា អារុណ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៣៨៨A ផ្លូវលេខ៦៣bt ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាភាគីចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៩(ដ) ចុះថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានធ្វើការទាញហេតុផលដោយផ្ទាល់មាត់នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៤ និងបានចេញដីកាសម្រេចលេខ ២៥ ដកសក្រV "អ.ប" ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើដីកាសម្រេចខាងលើតាមរយៈសារព័ត៌មានកាសែតនគរធំ និងចុះផ្សាយនៅទំព័រហ្វេសប៊ុកផេករបស់សាលាឧទ្ធរណ៍ភ្នំពេញ។
អាស្រ័យហេតុនេះ សូមឈ្មោះ សុធា អារុណ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៣៨៨A ផ្លូវលេខ៦៣bt ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាសម្រេចនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ។